khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម កែ គឹម យ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការនាំយកនូវចង្ហាន់ បិណ្ឌបាត ទេយ្យវត្ថុ បច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង្សចាំព្រះវស្សា
     
    ចែករំលែក ៖

    នារសៀលថ្ងៃសៅរ៍ ទី២៨ និងព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤  ជាថ្ងៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ-ប្រពៃណីជាតិខ្មែរ វេនទី១២ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម កែ គឹម
    យ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការនាំយកនូវចង្ហាន់ បិណ្ឌបាត ទេយ្យវត្ថុ បច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង្សចាំព្រះវស្សា នៅវត្តចមសុទ្ធាវាស (ហៅវត្តស្វាយចាស់) សង្កាត់ព្រះពន្លា ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយរៀបចំពិធីបង្សុកូល ដើម្បីឧទ្ទិសបញ្ជ្ជូន កុសលផលបុណ្យទៅដល់បុព្វការីជន មានជីដូនជីតា មាតាបិតា ញាតិកាទាំង  ៧សន្ដាន ដែលបានលាចាកលោកនេះកន្លងទៅ ព្រមទាំងឧទ្ទិសជូន ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ ដែលលោកបានពលីជីវិតក្នុង បុព្វហេតុជាតិ មាតុភូមិ និងប្រជាជន សូមលោកទាំងអស់បានយោនយកកំណើត នៅក្នុងទីឋានដ៏ខ្ពង់ខ្ពស់ កុំបីឃ្លៀងឃ្លាតឡើយ។ជាមួយគ្នានេះផងដែរក៏មានការអញ្ជើញអមដំណើរដោយ ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិក ឯកឧត្តមអភិបាលខេត្តនិងអភិបាលរងខេត្ត មន្រ្តីរាជការជុំវិញខេត្តនិងពុទ្ធបរិស័ទក្នុងខេត្តយ៉ាងច្រើនកុះករ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម អ៊ុំ សរឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា